លក្ខខណ្ឌនៃការប្រើប្រាស់

លក្ខខណ្ឌនៃការប្រើប្រាស់

សួស្ដីបងប្អូនទាំងអស់គ្នា! សូមអរគុណសម្រាប់ការចំណាយពេលចូលមកទំព័រនេះដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌនៃការប្រើប្រាស់។ ពួកយើងបានបង្កើតកម្មវិធីសម្រាប់ការប្រើប្រាស់លើទូរស័ព្ទដៃផ្ទាល់ខ្លួនដែលផ្ដល់ឲ្យបងប្អូននូវសេវាកម្មដែលជាការជំនួយ ឬបង្វឹកលើខ្លួនឯងដោយផ្ទាល់មកចូលរួមតាមរយៈការទស្សនាវីដេអូនៃវគ្គសិក្សាបំប៉នបន្ថែម ដើម្បីឆ្ពោះទៅភាពជោគជ័យផ្ទាល់ខ្លួន។ បងប្អូនអាចធ្វើការសិក្សាជាប្រចាំនឹងអាចធ្វើការបញ្ជាទិញ មេរៀនបន្ថែមពីមួយទៅមួយ។ “E-School Cambodia” គឺជាឈ្មោះនៃកម្មវិធីទូរស័ព្ទដៃ ដែលបងប្អូនអាចទទួលបាននូវមាតិកានៃមេរៀនសម្រាប់ការសិក្សាបន្ថែម ទៅលើចំណេះដឹងទូទៅ និងថ្នាក់ភាសាបរទេស ដើម្បីឲ្យការសិក្សារបស់បងប្អូនកាន់តែមានប្រសិទ្ធភាពជាងមុន។ ជាថ្មីម្ដងទៀតយើងសូមអរគុណចំពោះការអាននិងស្វែងយល់អំពីយើង។

  1. ការយល់ស្របជាមួយលក្ខខណ្ឌនៃការប្រើប្រាស់

    លក្ខខណ្ឌនៃការប្រើប្រាស់នេះរៀបរាប់អំពីការណែនាំក្នុងការប្រើប្រាស់នូវកម្មវិធីទូរស័ព្ទនេះ។ តាមរយៈការចូលប្រើប្រាស់នូវកម្មវិធីទូរស័ព្ទដៃនេះ គឺបងប្អូនយល់ស្របទៅតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់យើង។ ប្រសិនបើបងប្អូនមិនទាន់យល់ស្របជាមួយលក្ខខណ្ឌនៃការប្រើប្រាស់របស់យើងទេសូមបងប្អូនកុំបន្តទៅមុខទៀត។ កម្មវិធីលើទូរស័ព្ទដៃ E-School Cambodia ដែលមានសេវាកម្មផ្សេងៗនូវខាងក្នុងត្រូវបានផ្ដល់ជូនដោយក្រុមហ៊ុន E-SCHOOL (CAMBODIA) CO.,LTD ។

  2. ការកែប្រែនូវលក្ខខណ្ឌនៃការប្រើប្រាស់

    អ្វីៗក៏ដោយតែងតែមានការប្រែប្រួលហើយយើងក៏ដូច្នោះដែរ។ ការពិតទៅវាមានន័យថាយើងអាចនឹងធ្វើការកែប្រែនូវលក្ខខណ្ឌនៃការប្រើប្រាស់ដែលរួមទាំងគោលការណ៍នៃសិទ្ធិឯកជននិងកិច្ចព្រមព្រៀងដទៃទៀតទៅតាមភាពជាក់ស្ដែងរបស់យើង។ ប៉ុន្តែនៅពេលដែលយើងពិតជាចាំបាច់ត្រូវធ្វើការកែប្រែនូវលក្ខខណ្ឌនៃការប្រើប្រាស់មែននោះយើងដាច់ខាតនឹងជម្រាបជូនបងប្អូនឲ្យបានជ្រាបតាមរយៈកម្មវិធីទូរស័ព្ទដៃនេះផ្ទាល់ខ្លួន ឬតាមសារអេឡិចត្រូនិកជាដើម(ប្រសិនបើមាន)។ រីឯការកែប្រែថ្មីទាំងនោះនឹងចាប់មានសុពលភាពភ្លាមៗតែម្ដង។ដូច្នេះហើយបន្ទាប់ពីមានការកែប្រែកើតឡើងហើយបងប្អូននៅតែបន្តស្រលាញ់យើង ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃនេះដដែលមានន័យថាបងប្អូនទទួលស្គាល់ និងបន្តយល់ស្របជាមួយការផ្លាស់ប្ដូរនោះហើយយើងក៏សូមអរគុណជាថ្មីម្ដងទៀតទុកជាមុន។

  3. ការប្រាស្រ័យទាក់ទងគ្នា

    តាមរយៈការប្រើប្រាស់កម្មវិធី E-School Cambodia លើទូរស័ព្ទបងប្អូនបានយល់ស្រប ក្នុងការទទួលបាននូវការធ្វើទំនាក់ទំនង ទៅកាន់តាមរយៈការផ្ញើសារអេឡិចត្រូនិក សារជូនដំណឹង ឬទូរស័ព្ទដែលពាក់ព័ន្ធទៅនឹងព័ត៌មានអំពីគណនីរបស់បងប្អូននៅក្នុងកម្មវិធីទូរស័ព្ទដៃនេះ។ យើងអាចនឹងធ្វើការទាក់ទងទៅបងប្អូន ដើម្បីណែនាំអំពីរបៀបប្រើប្រាស់ ការពន្យល់អំពីអត្ថប្រយោជន៍ដទៃទៀតដែលមាននៅក្នុងកម្មវិធី ឬដើម្បីបង្ហាញបងប្អូនពីរបៀបនៃការទូទាត់នៃការចូលរួមជាសមាជិកភាព។ល។

  4. គោលការណ៍នៃសិទ្ធិឯកជន

    ព័ត៌មានដែលបងប្អូនផ្ដល់មកឲ្យយើងដែលជាព័ត៌មានអំពីអត្តសញ្ញាណរបស់បងប្អូនអនុលោមទៅតាមគោលការណ៍នៃសិទ្ធិឯកជនដែលជាលក្ខខណ្ឌបន្ថែមហើយមានចែងលម្អិតក្នុងទំព័រ "គោលការណ៍នៃសិទ្ធិឯកជន"។

  5. សមាជិកភាពនិងការទូទាត់
    1. សមាជិកភាព

      បងប្អូនត្រូវភ្ជាប់គណនីនៅក្នុងកម្មវិធី ដោយត្រូវមានអ៊ិនធឺណែត និងត្រូវធ្វើការទូទាត់តាមរយៈមធ្យោបាយណាមួយ ដែលយើងមានឲ្យជ្រើសរើស ដើម្បីក្លាយទៅជាសមាជិករបស់កម្មវិធីទូរស័ព្ទ E-School Cambodia។ យើងនឹងធ្វើការគិតប្រាក់សមាជិកភាព នៅដើមគ្រានៃការចូលជាសមាជិក ហើយផ្ដល់ជូនសមាជិកភាពសម្រាប់រយៈពេល១ឆ្នាំ ឬ៣៦៥ថ្ងៃគិតចាប់ពីថ្ងៃដែលមធ្យោបាយទូទាត់ត្រូវបានជ្រើសរើស និងដំណើរការដោយជោគជ័យ។ សម្រាប់ការក្លាយជាសមាជិកដោយប្រើប្រាស់លេខសម្ងាត់សមាជិកសមាជិកភាព នឹងគិតចាប់ពីថ្ងៃដែលលេខសម្ងាត់ត្រូវបានវាយបញ្ចូលតទៅ។ ក្រោយពីសមាជិកភាពអស់សុពលភាពបងប្អូនត្រូវធ្វើការជ្រើសរើសចូលជាសមាជិកសារជាថ្មីម្ដងទៀតដោយខ្លួនឯង ដោយជ្រើសរើសយកមធ្យោបាយទូទាត់ណាមួយដែលមានដាក់ឲ្យជ្រើសរើសនៅពេលនោះ។ យើងនឹងមិនធ្វើការគិតប្រាក់ពីបងប្អូនដោយបងប្អូនមិនបានជ្រាបជាមុននោះឡើយ។ សុពលភាពនៃសមាជិកភាពនឹងបញ្ចប់ថ្ងៃដែលកំណត់ដែលបានបង្ហាញឲ្យឃើញនៅក្នុងកម្មវិធី ឬលុះត្រាតែយើងជាអ្នកបញ្ចប់នូវសមាជិកភាពនោះដោយប្រការណាមួយជាពិសេសការអនុវត្តខុសពីគោលការណ៍ពីសំណាក់អ្នកប្រើប្រាស់។

    2. ភាពជាអ្នកប្រើប្រាស់ធម្មតា

      ជាទូទៅបងប្អូនដែលទាញយកកម្មវិធីទូរស័ព្ទដៃ E-School Cambodia ពីកម្មវិធីលើប្រព័ន្ធប្រតិបត្តិការណាមួយ(iOSAppStore ឬAndroidPlayStore)អាចចុះឈ្មោះចូលប្រើប្រាស់កម្មវិធីយើងដោយមិនមានតម្រូវឲ្យបង់ប្រាក់អ្វីនោះទេ។ បងប្អូនអាចចូលប្រើប្រាស់នូវរាល់លក្ខណៈពិសេសនានា និងទស្សនាវីដេអូមេរៀនផ្សេងៗដែលកម្មវិធីយើងបានដាក់ឲ្យចូលប្រើដោយឥតគិតថ្លៃ។ កម្មវិធីយើងដែលបងប្អូនបានទាញយកមានភ្ជាប់មកជាមួយរួចជាស្រេចនូវមេរៀនឬទិន្នន័យមួយចំនួនហើយយើងអាចនឹងធ្វើការផ្លាស់ប្ដូរដោយដកចេញឬផ្ដល់ជូនបន្ថែមនូវមេរៀនដែលបងប្អូនជាអ្នកប្រើប្រាស់ធម្មតាអាចប្រើបានដោយពុំចាំបាច់ក្លាយជាសមាជិក។ បងប្អូនអាចចូលជាសមាជិកភ្លាមៗបន្ទាប់ពីទាញយកកម្មវិធីយើងបានហើយមេរៀន និងទិន្នន័យដែលផ្ដល់ជូនឥតគិតថ្លៃចំពោះអ្នកប្រើប្រាស់ធម្មតានឹងនៅតែមានដដែល។ ក្នុងភាពជាអ្នកប្រើប្រាស់ធម្មតាបងប្អូនអាចមើលឃើញរាល់ទិន្នន័យទាំងឡាយ ដែលសម្រាប់តែសមាជិកក៏ដោយហើយបងប្អូនក៏អាចចូលទៅប្រើប្រាស់ផ្នែកខ្លះនៃមេរៀន និងទិន្នន័យទាំងនោះផងដែរដើម្បីទុកជាការសាកល្បងប្រើមុននឹងសម្រេចចិត្តចូលជាសមាជិក។ ការពិតទៅគ្រាន់តែបងប្អូនទាញយកកម្មវិធីយើងដោយឥតគិតថ្លៃពីកម្មវិធីបងប្អូនទទួលបានមេរៀនល្អៗមួយចំនួនរួចជាស្រេចបាត់ទៅហើយហើយយើងពិតជាផ្ដល់ជូនដោយឥតគិតថ្លៃពិតមែន(Free)។

    3. ការគិតប្រាក់
      1. ការគិតប្រាក់ជាប្រចាំឆ្នាំ

        នៅពេលដែលបងប្អូនសម្រេចចិត្តចូលជាសមាជិក និងបានបញ្ចូលព័ត៌មានអំពីមធ្យោបាយទូទាត់ បងប្អូនអនុញ្ញាតឱ្យយើងធ្វើការគិតប្រាក់ពីបងប្អូនទៅតាមចំនួនដែលបានបង្ហាញ និងព្រមព្រៀងដោយបងប្អូនសម្រាប់តែមួយគ្រានោះតែប៉ុណ្ណោះ។ គម្រោងនៃសមាជិកភាពរបស់យើង គឺសម្រាប់១២ខែដែលយើងនឹងធ្វើការគិតប្រាក់តែ១ដងសម្រាប់១២ខែតែម្ដងនៅពេលបងប្អូនធ្វើការទូទាត់(តាមមធ្យោបាយណាមួយ) ហើយយើងមិនរក្សាទុកនូវព័ត៌មានសម្ងាត់នៃមធ្យោបាយទូទាត់របស់បងប្អូន និងមិនធ្វើការគិតប្រាក់ជាថ្មីម្ដងទៀតនៅចុងគ្រាដោយស្វ័យប្រវត្តិនោះឡើយ។

      2. បម្រែបម្រួលនៃថ្លៃ

        យើងរក្សាសិទ្ធិក្នុងការកែប្រែតម្លៃនៃសេវាកម្មរបស់យើងដែលមានទាំងប៉ុន្មាន ទៅតាមភាពចាំបាច់ជាក់ស្ដែងរបស់យើង។ លើកលែងតែមានចែងបន្ថែមក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះបើមិនដូច្នោះទេរាល់ការកែប្រែនៃតម្លៃនឹងចាប់មានប្រសិទ្ធភាពភ្លាម បន្ទាប់ពីការប្រកាសព័ត៌មានត្រូវបានផ្សាយចេញទៅ។ទោះជាយ៉ាងណាក៏ដោយយើងនឹងជម្រាបបងប្អូនឲ្យជ្រាបជាមុន។

      3. ការស្នើសុំប្ដូរជាប្រាក់ត្រឡប់ទៅវិញ

        រាល់ការទូទាត់នានាដែលបានសម្រេចទៅហើយនោះមិនអាចប្ដូរជាប្រាក់ ឬជាឥណទានក្នុងរូបភាពណាផ្សេងនោះឡើយ។ យើងអាចនិយាយបានថាករណីលើកលែងតែងតែអាចកើតមានតែមិនត្រូវបានចែងនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះឡើយ ហើយយើងមិនអាចជម្រាបជូនបានថាករណីបែបណាដែលអាចលើកលែងនោះដែរ។ យើង(ក្រុមការងារ)ក៏មិនមានតួនាទីឬបន្ទុកក្នុងការដាក់ពាក្យស្នើសុំឱ្យមានការលើកលែង ឬការប្ដូរជាប្រាក់ឬឥណទានជូនបងប្អូននោះឡើយ។ ម្យ៉ាងវិញទៀតឧទាហរណ៍ថាបងប្អូនពិតជាទទួលបានការប្ដូរជាប្រាក់ឬឥណទានជូនវិញដោយករណីលើកលែងពិសេសណាមួយ ដែលអនុម័តដោយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនក្នុងអង្គហេតុជាក់លាក់ណាមួយវាក៏មិនមានន័យថាការករណីលើកលែងនោះនឹងកើតមានជាថ្មីម្ដងទៀតព្រោះអង្គហេតុស្រដៀងអង្គហេតុលើកមុននោះឡើយ។

      4. ការបោះបង់សមាជិកភាព

        នៅពេលដែលបងប្អូនចូលជាសមាជិកនៃកម្មវិធីទូរស័ព្ទដៃ E-School Cambodia រួចហើយបងប្អូនមិនអាចបោះបង់ឬលុបចោលគម្រោងនោះដើម្បីស្នើសុំប្ដូរជាប្រាក់វិញនោះទេ។ បន្ទាប់ពីទូទាត់ថ្លៃសមាជិកភាពរួចរាល់ហើយ នោះបងប្អូននឹងចូលជាសមាជិកភ្លាមដែលមានសុពលភាពរយៈពេលពេញមួយឆ្នាំហើយមិនអាចលុបចោលសមាជិកភាពនោះវិញបានឡើយ។ យើងប្ដេជ្ញាក្នុងការបម្រើសេវាកម្មជូនបងប្អូនឲ្យបានល្អបំផុត។ ប្រសិនបើបងប្អូនមានការមិនពេញចិត្តដោយប្រការណាមួយយើងទទូចសុំឱ្យបងប្អូនផ្ដល់ដំណឹងមកយើងដើម្បីឲ្យយើងអាចដោះស្រាយជូនបងប្អូន។

  6. ការប្រើប្រាស់

    កម្មវិធីទូរស័ព្ទដៃ E-School Cambodia មិនកម្រិតនូវអាយុនៃអ្នកប្រើប្រាស់នោះទេ។ បងប្អូនប្រជាជនកម្ពុជាដែលអាចស្ដាប់យល់នូវភាសាខ្មែរ ហើយបំណងចង់បន្តចំណេះដឹងខ្លួនឯងបន្ថែមអាចប្រើប្រាស់កម្មវិធីយើងបានទាំងអស់។ អ្វីដែលសំខាន់គឺបងប្អូនត្រូវមានទូរស័ព្ទដៃដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំឡើងនូវកម្មវិធីនេះឡើងហើយត្រូវមានការតភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ការប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតគឺជាចំណាយផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

    មេរៀននិងទិន្នន័យផ្សេងៗដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ E-School Cambodia នេះគឺអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែការរៀន និងអភិវឌ្ឍន៍ខ្លួនបន្ថែមតែប៉ុណ្ណោះ។ហាមធ្វើការទាញយកការថតជាវីដេអូឬជាសំឡេងនិងហាមនូវរាល់ការថតចម្លងតាមគ្រប់បច្ចេកទេសនានាក្នុងគោលបំណងចែកចាយបន្តឬយកទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនជាដាច់ខាត។ រាល់ទិន្នន័យទាំងអស់ដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃនេះ គឺជាទ្រព្យកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន E-SCHOOL (CAMBODIA) CO.,LTD ដែលត្រូវបានការពារដោយច្បាប់នៃកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា។ អ្នកប្រើប្រាស់ដែលអនុវត្តផ្ទុយពីលក្ខខណ្ឌនៃការប្រើប្រាស់របស់កម្មវិធី E-School Cambodia នេះនឹងត្រូវទទួលការផាកពិន័យឬអាចនឹងត្រូវប្រឈមចំពោះមុខច្បាប់នៃកម្មសិទ្ធិបញ្ញា និងការថែរក្សាអត្ថប្រយោជន៍របស់អ្នកផលិត។ សូមអរគុណចំពោះការសហការ និងសូមរីករាយក្នុងការរៀននិងការអភិវឌ្ឍខ្លួនបន្តទៀតតាមរយៈកម្មវិធីទូរស័ព្ទដៃ E-School Cambodia បងប្អូនអាចប្រើប្រាស់កម្មវិធីនេះនៅគ្រប់ទីកន្លែងទាំងអស់ដរាបណាគណនីដែលបងប្អូនភ្ជាប់ចូលដោយប្រើលេខទូរស័ព្ទនោះមិនបានចាកចេញ (ដោយការភ្ជាប់ចូលដោយប្រើលេខទូរស័ព្ទដដែលទៅក្នុងឧបករណ៍ផ្សេងដោយការលុបកម្មវិធីពីទូរស័ព្ទ រួចដំឡើងជាថ្មីឬដោយការបន្ទាន់សម័យប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទជាដើម)បងប្អូននឹងនៅតែអាចបន្តប្រើប្រាស់កម្មវិធី E-School Cambodia ដូចធម្មតាទោះបីជាបងប្អូនធ្វើដំណើរឆ្លងប្រទេសក៏ដោយ។ គណនីមួយត្រូវបានភ្ជាប់ដោយលេខទូរស័ព្ទមួយហើយអាចប្រើដើម្បីភ្ជាប់ចូលប្រើប្រាស់សម្រាប់តែទូរស័ព្ទមួយក្នុងពេលតែមួយតែប៉ុណ្ណោះ។ សមាជិកភាពក៏ត្រូវបានផ្ដល់ជូនដោយយោងទៅតាមលេខទូរស័ព្ទដែលបានចុះឈ្មោះប្រើ ដោយបងប្អូនមិនអាចផ្ទេរសមាជិកភាពទៅកាន់លេខទូរស័ព្ទ (ឬគណនី)ផ្សេងទៀតនោះទេ។បងប្អូនត្រូវចាំថាសេវារបស់យើងពេលខ្លះត្រូវការផ្ញើលេខកូដបញ្ជាក់ពីលេខទូរស័ព្ទ ដោយការផ្ញើសារទៅកាន់លេខទូរស័ព្ទនោះដូច្នេះហើយទាល់តែលេខទូរស័ព្ទភ្ជាប់គណនីនោះមានសេវាគ្របដណ្ដប់ ឬអាចទទួលបានសារដែលប្រព័ន្ធរបស់យើងផ្ញើទៅ ទើបបងប្អូនអាចភ្ជាប់ចូលទៅកាន់គណនីនៃលេខទូរស័ព្ទដដែលនោះបាន។

    យើងបាននិងកំពុងបន្តផលិតមេរៀន និងទិន្នន័យបន្ថែមជាបន្តបន្ទាប់ដាក់ចូលទៅក្នុងកម្មវិធីយើងដើម្បីផ្ដល់ជូនដល់បងប្អូនទស្សនានិងរៀនសូត្រ។ ទន្ទឹមនឹងនោះដែរយើងក៏រក្សាសិទ្ធិក្នុងការដកចេញនូវមេរៀនឬទិន្នន័យណាមួយពីក្នុងកម្មវិធី (ដោយសារការស្នើសុំឲ្យលុបចោលពីសំណាក់គ្រូបណ្ដុះបណ្ដាលដែលជាអ្នកផ្ដល់នូវទិន្នន័យ ឬជាម្ចាស់នៃទិន្នន័យឬដោយមានការបំពានទៅភាពឯកជនណាមួយ)ដោយពុំបានជម្រាបជាមុនប៉ុន្តែយើងនឹងព្យាយាមជម្រាបជូនបងប្អូនឲ្យជ្រាបពីការផ្លាស់ប្ដូរនានាដែលបានកើតឡើង។

    គុណភាពនៃរូបភាពរបស់មេរៀនឬទិន្នន័យផ្សេងៗមានការប្រែប្រួលអាស្រ័យទៅលើកត្តាមួយចំនួនដូចជាទីតាំងរបស់បងប្អូនឧបករណ៍ (ទូរស័ព្ទ)ល្បឿននៃអ៊ីនធឺណិតភ្ជាប់ទៅប្រព័ន្ធបម្រើល្បឿនដែលក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតផ្ដល់ឲ្យ ឬម៉ោងពេលដែលបងប្អូនចូលប្រើប្រាស់ជាដើម។ មិនមែនគ្រប់មេរៀន(ជាទូទៅគឺជាវីដេអូ)សុទ្ធតែមានគុណភាពរូបភាពច្បាស់(HD)នោះទេ។ដើម្បីមើលវីដេអូដែលមានគុណភាពច្បាស់ល្អល្បឿនអ៊ីនធឺណិតរបស់បងប្អូនត្រូវតែលឿនប៉ុន្តែវានឹងប្រើប្រាស់ទិន្នន័យច្រើនដូចគ្នា។ បើបងប្អូនប្រើអ៊ីនធឺណិតក្នុងគម្រោងមានកំណត់ទំហំប្រើប្រាស់ឬប្រើប្រាស់ទិន្នន័យចល័តបងប្អូនគួរតែសិក្សាពីគម្រោង និងតម្លៃជាមួយក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតឬក្រុមហ៊ុនទូរគមនាគមន៍(ក្រុមហ៊ុនទូរស័ព្ទ)របស់បងប្អូន។ យើងមិនមានទំនួលខុសត្រូវអ្វីឡើយ ចំពោះបរិមាណនៃទិន្នន័យឬការចំណាយលើថ្លៃអ៊ីនធឺណិតរបស់បងប្អូន។ មួយវិញទៀតរយៈពេលនៃការផ្ទុកទិន្នន័យដើម្បីបើកមើលមេរៀន(រយៈពេលរង់ចាំមុនពេលវីដេអូចាប់ផ្ដើមលេង)មិនកំណត់បាននោះទេព្រោះវាអាចអាស្រ័យលើល្បឿននៃអ៊ីនធឺណិតនិងកត្តាមួយចំនួនទៀតដូចបានរៀបរាប់ខាងដើមផងដែរ។

    ដើម្បីបន្តប្រើប្រាស់កម្មវិធី E-School Cambodia បងប្អូនត្រូវតែកំពុងប្រើប្រាស់នូវជំនាន់ចុងក្រោយនៃកម្មវិធី។ កម្មវិធីយើងនឹងតម្រូវឲ្យបងប្អូនបន្ទាន់សម័យទៅជំនាន់ចុងក្រោយពីកម្មវិធី(AppStoreឬPlayStore)ទើបអាចបន្តប្រើប្រាស់កម្មវិធីយើងបាន។ តែអ្វីដែលល្អនោះគឺកម្មវិធីយើងមានទំហំតូចហើយការទាញយកក៏មិនចំណាយពេលវេលាយូរដែរ។

  7. គណនី

    គណនីអ្នកប្រើប្រាស់កម្មវិធី ត្រូវបានតម្រូវឲ្យបង្កើតឡើងមុនពេលអ្នកប្រើប្រាស់អាចចូលទៅកាន់ផ្នែកផ្សេងៗនៃកម្មវិធីតាមរយៈការចុះឈ្មោះដោយការវាយបញ្ចូលលេខទូរស័ព្ទ (គប្បីជាលេខដែលកំពុងប្រើប្រាស់ក្នុងទូរស័ព្ទដៃដែលបងប្អូនប្រើ ដើម្បីទាញយកកម្មវិធី E-School Cambodia មកប្រើតែម្ដង) រួមជាមួយឈ្មោះប្រើប្រាស់ដែលបងប្អូនពេញចិត្ត។ ព័ត៌មានផ្ទាល់ខ្លួនដែលយើងយកពីបងប្អូន គឺលេខទូរស័ព្ទដែលបងប្អូនប្រើសម្រាប់ចុះឈ្មោះតែប៉ុណ្ណោះ។បច្ចុប្បន្នយើងមិនបានអនុញ្ញាតឲ្យប្រើប្រាស់មធ្យោបាយផ្សេងពីនេះ (ចុះឈ្មោះតាមរយៈលេខទូរស័ព្ទ)ដើម្បីចុះឈ្មោះប្រើប្រាស់នោះទេ។ គណនីមួយត្រូវបានភ្ជាប់ជាមួយលេខទូរស័ព្ទតែមួយប៉ុណ្ណោះ។ គណនីមួយអាចប្រើសម្រាប់ភ្ជាប់ចូលទៅប្រើប្រាស់លើឧបករណ៍(ទូរស័ព្ទដៃ)តែមួយប៉ុណ្ណោះក្នុងពេលតែមួយ។បើបងប្អូនភ្ជាប់ចូលទៅគណនីដែលបងប្អូនធ្លាប់ប្រើទៅកាន់ឧបករណ៍ថ្មីមួយទៀត(ឧទាហរណ៍ថាបងប្អូនទើបតែទិញទូរស័ព្ទថ្មី)កម្មវិធី E-School Cambodia នឹងចាកចេញពីគណនីនោះពីក្នុងឧបករណ៍ចាស់ដោយស្វ័យប្រវត្តិ។ ការប្រើប្រាស់កម្មវិធី E-School Cambodia គឺក្នុងគោលបំណងប្រើប្រាស់ដើម្បីការអភិវឌ្ឍខ្លួនលើផ្នត់គំនិតនិងចំណេះដឹងបន្ថែមសម្រាប់បុគ្គលផ្ទាល់ខ្លួន ដូច្នេះបងប្អូនមិនគួរផ្ដល់គណនីរបស់បងប្អូនទៅកាន់អ្នកដទៃនោះទេទោះបីជាមិត្តជិតស្និទ្ធក៏ដោយ។ កម្មវិធីនេះអាចទាញយកបានដោយសេរីនិងឥតគិតថ្លៃ។ សរុបមកទាំងការទាញយកនិងការបង្កើតគណនីសម្រាប់ប្រើប្រាស់កម្មវិធី E-School Cambodia គឺងាយស្រួលហើយត្រូវការតែលេខទូរស័ព្ទថ្មីមួយសម្រាប់ចុះឈ្មោះប៉ុណ្ណោះ។

  8. ការប្រកាសទូទៅចំពោះការធានា និងចំណុចខ្វះខាត

    ទៅតាមកម្រិតអតិបរមាអនុញ្ញាតដោយច្បាប់ជាធរមាន យើងព្យាយាមផ្ដល់ជូននូវសេវាកម្មល្អបំផុតតាមដែលយើងអាចធ្វើទៅបាន ហើយរាល់វីដេអូនិងមេរៀនទាំងអស់ដែលទាក់ទងនឹង សេវាកម្មនេះ ឬដំណើរការណាមួយផ្សេងទៀតដែលទាក់ទងនឹងយើងគឺត្រូវបានផ្ដល់ជូនដោយពុំគិតដល់ការខូចនិងដោយពុំមានការធានានោះទេ។ យើងនឹងពុំមានការធានាអះអាងថាការប្រើប្រាស់សេវាកម្មរបស់កម្មវិធី E-School Cambodia របស់បងប្អូននឹងគ្មានការរំខានឬមានបញ្ហាerrorឡើយ។ យើងបានប្រកាសបោះបង់ទំនួលខុសត្រូវលើការប្រើប្រាស់កម្មវិធីសូហ្វែរនិងឧបករណ៍(គិតទាំងការបន្តផ្ដល់ភាពស៊ីគ្នាCompatibilityជាមួយសេវាកម្មរបស់យើង)។ ក្នុងកម្រិតដែលអនុញ្ញាតមិនថាក្នុងករណីណាក៏ដោយកម្មវិធីE-SchoolCambodiaនិងក្រុមហ៊ុន E-SCHOOL (CAMBODIA) CO.,LTD មិនមានទំនួលខុសត្រូវចំពោះអ្នកប្រើប្រាស់លើការរងរបួសផ្ទាល់ខ្លួនឬការខូចខាតជាពិសេសដោយចៃដន្យឬដោយប្រយោលផ្សេងៗឡើយ។

    ពុំមានផ្នែកណាមួយនៃលក្ខខណ្ឌនៃការប្រើប្រាស់នេះដកចេញឬដាក់កម្រិតលើទំនួលខុសត្រូវចំពោះការបោកបញ្ឆោតការបង្ហាញដែលប្រាសចាកការពិតឬអំពើខុសច្បាប់ណានោះឡើយ។ប្រសិនបើមានប្រការណាមួយនៃលក្ខខណ្ឌក្នុងការប្រើប្រាស់នេះ ត្រូវបានចាត់ទុកថាគ្មានសុពលភាពមិនស្របច្បាប់ ឬមិនអាចអនុវត្តបានប្រការទាំងឡាយដែលនៅសល់ត្រូវតែនៅមានសុពលភាពស្របច្បាប់និងអនុវត្តបានដដែល។ ចំណុចខ្លះក្នុងជំពូកនេះអាចនឹងមិនអនុវត្តបានក្នុងយុត្តាធិការមួយចំនួន។

  9. កម្មវិធីផ្ដល់ជូនពិសេស

    ពេលខ្លះកម្មវិធីយើងអាចនឹងផ្ដល់ជូនបងប្អូននូវកម្មវិធីពិសេសដែលមានលក្ខណៈជាការបញ្ចុះតម្លៃលើមេរៀនឬតម្លៃនៃសមាជិកភាពដែលជាទូទៅនឹងមានភ្ជាប់មកជាមួយនូវលក្ខខណ្ឌមួយចំនួន។បងប្អូនដែលជាអ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានព័ត៌មានអំពីការផ្ដល់ជូនទាំងនោះ។

    1. សិទ្ធិថតចម្លង

      E-School Cambodia អនុវត្តការការពារកម្មសិទ្ធិបញ្ញារបស់ម្ចាស់ដើម។ រាល់សេវាកម្មរបស់យើងដែលរួមមានទិន្នន័យទាំងឡាយដែលយើងដាក់នៅក្នុងកម្មវិធី និងរាល់អ៊ីនធឺហ្វេស(interface)ដែលបានបង្កើតឡើងសម្រាប់បង្ហាញលើឧបករណ៍ដូចជាអត្ថបទរូបភាពក្រាហ្វិកឡូហ្គោរចនាបថរូបថតសញ្ញាសម្គាល់ប៊ូតុងសំឡេងវីដេអូទិន្នន័យឌីជីថលចំណងក្រងទិន្នន័យនិងសូហ្វែរគឺជាទ្រព្យសម្បត្តិរបស់ E-School Cambodia ឬអ្នកផ្គត់ផ្គង់ទិន្នន័យរបស់យើងហើយត្រូវបានការពារដោយច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញាការសម្ងាត់ពាណិជ្ជកម្មឬច្បាប់ឬអនុសញ្ញាស្ដីពីកម្មសិទ្ធិបញ្ញាផ្សេងៗទៀត។

    2. ពាណិជ្ជសញ្ញា

      E-School Cambodia គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន AZE INNOVATIONN TECH CO.,Ltd

    3. ការតវ៉ាចំពោះការបំពានសិទ្ធិថតចម្លង

      ប្រសិនបើមានហេតុផលណាមួយដែលបងប្អូនជឿជាក់ថាសមិទ្ធផលឬកិច្ចការរបស់បងប្អូនត្រូវបានគេយកទៅផលិតឬចែកចាយឡើងវិញតាមវិធីណាមួយដែលបំពានលើសិទ្ធីថតចម្លងឬដឹងថាផលិតផលនៃការបំពាននោះមាននៅលើកម្មវិធី E-School Cambodia សូមផ្ដល់ដំណឹងឲ្យយើងបានដឹងផងតាមរយៈការផ្ញើសារអេឡិចត្រូនិកទៅកាន់ Facebook page: E-School Cambodia ។

  10. ការប្រើប្រាស់ព័ត៌មានដែលអ្នកបានផ្ដល់មកយើង

    កម្មវិធី E-School Cambodia មិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់នូវព័ត៌មាននិងអ្វីទាំងឡាយណាដែលបងប្អូនបានបញ្ជូនមកយើងក្នុងទម្រង់ជាការបញ្ចេញមតិ ការរអ៊ូរទាំ ការសរសើរ និងរួមបញ្ចូលទាំងការឆ្លើយតបក្នុងកម្រងសំណួរសម្រង់មតិឬការផ្សាយព័ត៌មានទៅលើគេហទំព័រFacebookរបស់យើងក៏ដូចជានៅក្នុងកម្មវិធីទូរស័ព្ទដៃផ្ទាល់ក្ដី។ យើងមិនទទួលយកព័ត៌មាន ឬយោបល់ក្នុងទម្រង់អ្វីមួយដែលបញ្ជូនមកយើងដោយយើងមិនបានធ្វើការស្នើសុំនោះឡើយ ហើយក៏មិនទទួលខុសត្រូវចំពោះភាពស្រដៀងគ្នាទៅហ្នឹងព័ត៌មានដែលបានបញ្ជូនមកយើងនោះដែរ។បើបងប្អូនពិតជាបញ្ជូននូវព័ត៌មានមកយើងដោយយើងមិនបានស្នើសុំមែននោះ គឺបងប្អូនធ្វើដោយបានទទួលស្គាល់ថាគ្មានចំណាត់ការ ឬការពិចារណាណាមួយត្រូវបានផ្ដល់ជូនបងប្អូននោះឡើយ ហើយបងប្អូនក៏កំពុងបោះបង់ការតវ៉ាចំពោះការប្រើប្រាស់នូវព័ត៌មានទាំងនោះពីសំណាក់យើងទោះបីព័ត៌មានដែលយើងប្រើប្រាស់នោះមានភាពស្រដៀងទៅនឹងអ្វីដែលបងប្អូនបានបញ្ជូនមកខ្លាំងយ៉ាងណាក៏ដោយ។

  11. ជម្រើសនៃច្បាប់

    លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះស្ថិតក្រោម និងត្រូវបានបកស្រាយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដោយពុំគិតពីវិវាទនៃច្បាប់ឬបទប្បញ្ញត្តិនានានោះទេ។ បងប្អូនក៏អាចមានសិទ្ធិទទួលបានការការពារចំពោះអ្នកប្រើប្រាស់មួយចំនួនផងដែរក្រោមច្បាប់នៅក្នុងប្រទេសឬយុត្តាធិការរបស់ប្រទេសដែលបងប្អូនកំពុងរស់នៅ។

  12. ការបម្រើអតិថិជន

    យើងដែលជាក្រុមការងារនៃកម្មវិធី E-School Cambodia តាំងចិត្តបម្រើសេវាកម្មនិងដោះស្រាយរាល់បញ្ហាជូនអតិថិជនដែលជាអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ របស់យើងឲ្យអស់លទ្ធភាព។ ប្រសិនបើបងប្អូនជួបនូវបញ្ហាអ្វីមួយហើយត្រូវការជំនួយពីយើងពាក់ព័ន្ធជាមួយការចុះឈ្មោះការភ្ជាប់ចូលទៅគណនីសមាជិកភាពឬសេវាកម្មផ្សេងៗ របស់យើងសូមផ្ញើសារអេឡិចត្រូនិកមកយើងតាមរយៈ Facebook page: E-School Cambodia ។ក្នុងករណីកើតមាននូវវិវាទដែលបណ្ដាលមកពីការផ្ដល់ព័ត៌មានចេញពីក្រុមការងារផ្នែកបម្រើអតិថិជនឬផ្នែកផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងកម្មវិធីយើងដែលមានខ្លឹមសារខុសពីអ្វីដែលមានចែងនៅក្នុងលក្ខខណ្ឌ នៃការប្រើប្រាស់នេះ អត្ថន័យនិងខ្លឹមសារនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះត្រូវចាត់ទុកជាគោលសម្រាប់យកមកអនុវត្ត។ សូមបងប្អូនទាក់ទងមកក្រុមការងារយើងភ្លាម នៅពេលមានចម្ងល់ឬជួបបញ្ហាដោយមិនថាពេលណាក៏ដោយ។

  13. តំណភ្ជាប់

    តំណភ្ជាប់មួយចំនួនប្រភេទជាhyperlinkដែលមានប្រើនៅក្នុងសេវាកម្មរបស់យើងអាចនឹងនាំបងប្អូនទៅកាន់គេហទំព័រឬអ៊ីនធឺហ្វេសផ្សេងដែលមិនត្រូវបានគ្រប់គ្រងដោយយើងផ្ទាល់។ ប៉ុន្តែដរាបណាកម្មវិធី E-School Cambodia មិនទាន់បានធ្វើការត្រួតពិនិត្យលើប្រភពនោះទេយើងមិនទទួលខុសត្រូវលើទិន្នន័យឬគោលការណ៍ឯកជនរបស់ប្រភពទាំងនោះឡើយ។

  14. អសុពលភាពជាអន្លើ

    បើបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌនេះគ្មានសុពលភាពឬមិនអាចអនុវត្តបានដោយមូលហេតុណាមួយ ឬក្នុងកម្រិតណាមួយបទប្បញ្ញត្តិដែលនៅសេសសល់ផ្សេងទៀតនឹងនៅតែមានសុពលភាពស្របច្បាប់និងអាចអនុវត្តបានពេញលេញដដែលមិនថាក្នុងរូបភាពណាក៏ដោយ។

  15. ទំនាក់ទំនងមកយើង

    សម្រាប់សំណួរទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះសូមទាក់ទងមកយើង តាមរយៈលេខទូរស័ព្ទរបស់ក្រុមការងារ ០៩០ ៧៨៧ ៩៩៩ ឬផ្ញើជាលិខិតមកការិយាល័យរបស់យើងផ្ទាល់ដែលស្ថិតនៅលើផ្លូវ២១៥ ជាប់ស្តុបអាងទឹកអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។